រសៀល​នេះ​ មាន​ការ​បញ្ជាក់ករណី​ស្លាប់​ម្នាក់ទៀត​ដោយសារកូវីដនៅមន្ទីរពេទ្យរុស្សី

ព័ត៌មានថ្មីៗ

អ្នកជំងឺម្នាក់ទៀតឈ្មោះ ហូ ហួយ Hou Houy ភេទស្រីអាយុ៧២ ឆ្នាំ រស់នៅខណ្ឌឬស្សីកែវបានស្លាប់ ដោយសារជំងឺកូវិដ១៩នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១និង៤៤នាទីរសៀលនេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្រ្តីរងគ្រោះមានរលាកសួតសងខាងធ្ងន់ធ្ងរនិងខ្សោយសួតស្រួចស្រាវ ត្រូវបានបញ្ជូនមកពី មន្ទីរពេទ្យកាលម៉ែតនៅថ្ងៃទី២៧ ខែមីនានេះវេលាម៉ោង១១និង២៦នាទីព្រឹក ហើយបានស្លាប់នៅថ្ងែទី២៧ ខែមីនា ​ ឆ្នាំ ២០២១វេលាម៉ោង១និង៤៤រសៀលនេះដោយខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយកូវីដ១៩។

មកដ់លពេលនេះ កម្ពុជា​មានករណីស្លាប់ចំនួន ០៩ នាក់ដោយសារ​កូវីដ ១៩៕