២ លានដុល្លារ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រកាសចូលរួមទិញយកមន្ទីរពេទ្យនគរទេព្យ ហើយប្តូរឈ្មោះជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ

ជុំវិញ​ឧកញ៉ា

ភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសនឹងប្រើប្រាស់ថវិការដ្ឋដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ នគរទេព ហើយប្តូរឈ្មោះជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្របពេលដែលមន្ទីរពេទ្យចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩នៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សារលិខិតថ្លែងអំណរគុណ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណា  ចក្រ កម្ពុជា ជូនចំពោះ លោកឧកញា៉ លី យ៉ុងផាត់ និងលោកជំទាវ ...

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន L.Y.P គ្រុប បរិច្ចាគថវិកាចំនួន ២លានដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»។

May be an image of outdoors

សូមបញ្ជាក់ថា មន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់៕