មហាសេដ្ឋី ពុង ឃាវសែ បានប្រកាសបរិច្ចាគថវិកាចំនួន ២លានដុល្លារ ជូនដល់សម្តេចតេជោ ហ៊ុន សែន ដើម្បីទិញយកមន្ទីរពេទ្យ «នគរទេព» ហើយនឹងប្តូរឈ្មោះថាជាមន្ទីរពេទ្យ ហ្លួងម៉ែ វិញ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការប្រកាសឧបត្ថម្ភនេះធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រកាសនឹងប្រើប្រាស់ថវិការដ្ឋដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ នគរទេព ហើយប្តូរឈ្មោះជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្របពេលដែលមន្ទីរពេទ្យមួយនេះចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ពីថ្ងៃទី២៧ខែមីនាម្សិលមិញ។
សូមបញ្ជាក់ថា មន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់៕