មហាសេដ្ឋី គិត ម៉េង ចូលរួមបរិច្ចាគថវិកា ២លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញយកមន្ទីរពេទ្យ “នគរទេព”

ជុំវិញ​ឧកញ៉ា

មួយថ្ងៃបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានប្រកាសនឹងងប្រើប្រាស់ថវិការដ្ឋដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ នគរទេព ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលមន្ទីរពេទ្យមួយបានទទួលព្យាបាលអ្នកជំងឺកូវីដ១៩កាលពីថ្ងៃទី២៧ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង បានប្រកាសបរិច្ចាគថវិកាចំនួន ២លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញយកមន្ទីរពេទ្យ “នគរទេព” ។

មន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិ៕