របាយការណ៍ក្រសួងសុខាបាលនៅព្រឹកនេះប្រកាសរកឃើញអ្នកឆ្លងថ្មី ៤០នាក់ទៀត ដែលជាករណីសហគមន៍ទាំងអស់ និងមានជាសះស្បើយ ០៦នាក់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
តាមរបាយការណ៍ដដែរ រកឃើញអ្នកឆ្លងកូវីដ១៩នៅរាជធានីភ្នំពេញ ២៨នាក់ ខេត្តកោះកុង ៦នាក់ ខេត្តកំពត ១នាក់ ខេត្តតាកែវ១នាក់ ខេត្ត ស្វាយរៀង ១នាក់ ខេត្តកណ្ដាល ១នាក់ ខេត្តត្បូងឃ្មុំ ១នាក់ ខេត្តសៀមរាប ១នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ អ្នកឆ្លងសរុបជាបណ្តោះអាសន្នចំនួន ២២៧៣ នាក់ អ្នកជាសះស្បើយ ១១៧២ នាក់ អ្នកកំពុងព្យាបាល ១០៨៧ នាក់ អ្នកស្លាប់ ១១ នាក់៕