អ្នកស្រី ហ៊ុន សុភា ត្រូវបានព្រះករុណា មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រទានគោរមងារជា ឧកញ៉ាការ ប្រទានគោរមងារនេះ បានធ្វើឡើងកាលពីថ្ងៃពុធ ទី ២៧ ខែ កក្កដា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ។
ការទទួលបានងារជា ឧកញ៉ា នេះគឺជាកិត្តិយសដ៏ឧត្តុងឧត្តម សម្រាប់លោកជំទាវឧកញ៉ា និងក្រុមគ្រួសារ ដែលបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល ក៏ដូចជាដើរតួយ៉ាងសំខាន់ក្នុងនាមជាសប្បុរសជនក្នុងការចូលរួមយ៉ាងសកម្មការងារមនុស្សធម៌ ជាពិសេសលោកជំទាវឧកញ៉ាក៏បានចូលរួមចែករំលែកបទពិសោធន៍ និងបង្កើតការងារជាច្រើន ដល់ប្រជាជនខ្មែរ ដែលជាធនធានមនុស្សក្នុងការជំរុញការអភិវឌ្ឍន៍សង្គមជាតិ។
គេហទំព័រ https://www.oknha.news ដែលតែងតែ ផ្សព្វផ្សាយគ្រប់សកម្មភាពទាំងអស់ របស់ឧកញ៉ា ក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងមុខជំនួញ ការចែករំលែកចំណេះដឹង ក៏ដូចជា សកម្មភាពសប្បុរសធម៌ផ្សេងទៀត សូមគោរពជូនលោកជំទាវឧកញ៉ា និងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខគ្រប់ប្រការនិងសុខភាពល្អ អាយុ យឺនយូរកម្លាំងកាយមាំមួន ប្រាថ្នាអ្វីសម្រេចដូចបំណង៕