សារជាសំឡេងនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា នាពេលខាង មុខនេះ យុទ្ធនាការចាក់វ៉ាក់សាំងរបស់យើងនឹងធ្វើក្នុងទ្រង់ទ្រាយធំ ហើយនឹងមានអន្តរាគមន៍ ពីគ្រូពេទ្យថ្នាក់ជាតិចូលរួមផងដែរ។ ជាមួយគ្នានោះសម្តេចបានស្នើឲ្យ អភិបាលខេត្តទាំងអស់ ទទួលខុសត្រូវ កន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យពីថ្នាក់ជាតិ។
ភ្លាមៗលោឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ និងជាម្ចាស់សណ្ឋាគារ ពោធិ៍សាត់ រីវើសាយ បានប្រកាសផ្ដល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ជូនលោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្ត ដែលចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់។
សម្ដេចបានបញ្ជាក់ដែរថា សព្វថ្ងៃនេះផ្ទះសំណាក់ ក៏ដូចជាសណ្ឋាគារនៅសល់ច្រើន ដែលអាជ្ញាធរអាចពឹងពាក់ឲ្យក្រុមគ្រូពេទ្យរបស់យើងស្នាក់នៅបាន ចៀសវាងយកថវិកាទៅជួល ហើយក្រុមគ្រូពេទ្យពីថ្នាក់ជាតិ ដែលចុះទៅតាមបណ្ដាខេត្ត គឺថ្នាក់ជាតិជាអ្នកទទួលខុសត្រូវលើការចំណាយ ដូចជាការធ្វើដំណើរ និងការហូបចុក ចំណែកការស្នាក់នៅ អាជ្ញាធរខេត្តជាអ្នកទទួលខុសត្រូវ។ សម្ដេចមានជំនឿថា ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ ពិតជាមិនចិត្តអា ក្រក់ទេ ត្រឹមតែការស្នាក់នៅរបស់ក្រុមគ្រូពេទ្យ ដើម្បីជួយប្រជាពលរដ្ឋ បែបមនុស្សធម៌នេះ ហើយដំណើរការចាក់វ៉ាក់សាំងនេះ នឹងខិតខំធ្វើ មិនឲ្យអូសបន្លាយពេលវេលាយូរទេ៕