ឧកញ៉ា​ម្ចាស់បុរី​វិមាន​ភ្នំពេញ បរិច្ចាកថវិកា ២០ ម៉ឺនដុល្លារ​ ជាមួយ​សម្តេច​តេជោ ហ៊ុន សែន​ ទិញមន្ទីរពេទ្យ «នគរទេព»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ហួរ ដែល​គេ​ស្គាល់​ជា​ម្ចាស់​បុរីវិមាន​ភ្នំពេញ​ និង​ហាងប្តូរប្រាក់​លីហួរវេលុយ​ រួមទាំង​លោកជំទាវ បាន​បរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ចូលរួម​បរិច្ចាក​ថវិកា ២០ ម៉ឺន​ដុល្លារ​នេះ ក្នុង​ពេលប្រមុខរដ្ឋាភិបាល​ប្រកាស​ទិញ​មន្ទីរពេទ្យ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា នឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។

អ្នកឧកញ៉ា លី ហួរ គឺ​ជាម្ចាស់​ក្រុមហ៊ុន  លី  ហួរ  គ្រុប ដែល​មាន​សម្ព័ន្ធ​ក្រុមហ៊ុន​ជា​ច្រើន​ ដូចជា​បុរីវិមាន​ភ្នំពេញ និង​ធនគារ​ផងដែរ៕