វណ្ណដាចេញបទថ្មីប្លែងជាមួយ​រសជាតិ​ថ្មី​ច្នៃ​បញ្ចូល​បទ​ចម្រៀង​ Rap ​នឹង​បទ​ភ្លេង​ចាប៉ី​ដង​វែង​​ លោកតា គង់ ណៃ ឡើងអេម!

កម្សាន្ត

បទចម្រៀងថ្មីរបស់តារារ៉េប វណ្ណដា ជាមួយលោកព្រឹទ្ធាចារ្យ គង់ ណៃ គ្រាន់​តែ​បង្ហោះ​ចេញ​ជា​ផ្លូវការ​ភ្លាម​ទទួលការចាប់អារម្មណ៍និងមាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងត្រឹមរយៈពេលមួយថ្ងៃចំនួនអ្នកទស្សនាជាង ៨សែនដង។ បទ Time to Ries ប្លែងជាមួយ​រសជាតិ​ថ្មី​ច្នៃ​បញ្ចូល​បទ​ចម្រៀង​ Rap ​ជាមួយ​នឹង​បទ​ភ្លេង​ចាប៉ី​ដង​វែង​​របស់​ព្រឹទ្ធាចារ្យ​ គង់ ​ណៃ​ បានសហការគ្នា​យ៉ាងល្អ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វណ្ណដា បានថ្លែងថា “ខ្ញុំពិតជាមានកិតិ្ដយសណាស់ដែល លោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ មានវត្តមានក្នុងបទចម្រៀងមួយនេះ ដែលគាត់គឺជានិមិត្តរូបម្នាក់ដែលមនុស្សជាច្រើនគោរពស្ងើចសរសើរ លើទេព្យកោសល្យតន្ត្រីចាប៉ីរបស់គាត់”។

បទ​ចម្រៀង​ថ្មី​ Mix ​ជាមួយ​នឹង​ភ្លេង​ចាប៉ី​ដង​វែង​ច្រៀង​​ Featuring ​រវាង​ វណ្ណដា ​និង​ព្រឹទ្ធាចារ្យ​ គង់ ​ណៃ​ស្ដាប់​ហើយពិរោះ បូករួម​ទាំង​អត្ថន័យ​និង​អត្ថរស​ប្លែក។ មួយបទនេះពិតត្រូវចិត្ត​យុវវ័យជាក់ជាមិនខាន ដែលវណ្ណដា និងលោកតា គង់ ណៃ បានបង្ហាញស្នាដៃរួមគ្នាដោយបញ្ចូលសិល្បៈបុរាណលាយសម័យ ជាហេតុធ្វើ​ឱ្យមហាជនមានការ​កោត​សរសើរ​និង​ពេញចិត្ត​នូវ​ស្នាដៃ​នេះ​គ្រប់ៗ​គ្នា​។​ ​

វណ្ណដា ក៏សូមថ្លែងអំណរគុណជាពិសេសទៅកាន់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាសារមន្ទីរជាតិ ដែលបានអនុញ្ញាតឲ្យពួកយើងមានឱកាសបានផលិតវីដេអូចម្រៀងមួយនេះ។

​​​​ក្នុង​បទ​ចម្រៀង​ថ្មី​នេះ​ មិនត្រឹមតែភ្លេងបុរាណលាយជាមួយសម័យប៉ុណ្ណោះទេ ថែមទាំង​រំលេច​ឈ្មោះ​សិល្បករ​រៀម​ច្បង​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​លើ​វិថីចម្រៀង​ជា​ច្រើន​រូប​ផង​ដែរ រួម​មាន​៖ ​អធិរាជ​សំឡេង​មាស​ លោកតា ស៊ិន ​ស៊ីសាមុត រស់សេរីសុទ្ធា​ ប៉ែន រ៉ន និង​អ្នក​ចម្រៀង​កំប្លែង​ថ្លុក​មុខ​ស្រស់ ​មាស ​សាម៉នជា​ដើម​៕