​ឧកញ៉ា​លី​ ហួរ​ គ្រោង​សាងសង់​ទីក្រុង​ថ្មី​រណប​មួយ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំ​ពេញៈ​ លោក​ឧកញ៉ា​លី​ ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​លី​ ហួរ​គ្រុប​គ្រោង​សាងសង់​ទីក្រុង​រណប​ថ្មី​មួយ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥នា​ពេល​ខាងមុខ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃទី៣១​ កក្កដា​កន្លងមក​ថា​ គំរោង​នេះ​មាន​ទីតាំង​ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ៥​ ដែល​មាន​ចម្ងាយ​ប្រមាណ២០គីឡូម៉ែត្រ​ពី​កណ្តាល​រាជធានី​ភ្នំពេញ​។ លោក​បន្ត​ថា​ មា​នប​ណ្តុំ​នូវ​អ្វី​ៗគ្រប់យ៉ាង​ និង​មានការ​ដាំ​ដើមឈើ​ ការរៀបចំ​បឹង​សប្ប​និម្មិត​ និង​គំរោង​ជាច្រើន​ទៀត​ ដែល​ផ្តល់​ផាសុ​ខភាព​ដល់​អ្នក​រស់នៅ​ និង​ជួយ​ដល់​ការ​លើក​កំពស់​បរិស្ថាន​ផង​ដែរ​។លោក​ឧកញ៉ា​បា​នន្ត​ថា​ “ការ​វិនិយោគ​គំរោង​នេះ​នឹង​ធ្វើឡើង​នា​ពេល​ខាងមុខ​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​បាន​នៅឡើយ​ទេ​”។

លោក​ឧកញ៉ា​លី​ ហួរ​បាន​បន្ត​ថា​ គំរោង​នេះ​មានផ្ទៃ​ដី១៥០ហិ​កតា​ ជា​គំរោង​ធំ​មួយ​ ដែល​នឹង​ទាក់ទាញ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ហើយ​អ្នក​រស់នៅ​ក្នុង​គំរោង​នេះ​នឹង​មាន​ ភាព​ស៊ីវិល័យ​ និង​មាន​អារម្មណ៍​មិន​ចង់​ចាកចេញ​ ដោយសារ​យើង​នឹង​រៀបចំ​គំរោង​នេះ​សំរាប់​ផ្តល់​ភាព​ស៊ីវិល័យ​ និង​ងាយស្រួល​ក្នុង​ការរស់នៅ​។

ទោះជាយ៉ាងណា​លោក​ឧកញ៉ា​មិន​បញ្ជាក់​ ឲ្យដឹង​ពី​ទុន​វិនិយោគ​គំរោង​ដ៏​ធំ​នេះ​ មាន​ទឹកប្រាក់​ប៉ុន្មាន​លាន​ដុល្លារ​អាមេរិក​នោះ​ទេ​។

ជាមួយគ្នា​នេះ​ លោក​ច្រឹក​ សុ​ខនី​មប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​ពិតជា​មានដំណើរ​ការ​ល្អ​ប្រសើរ​ ខណៈ​អ្នក​វិ​និ​យោ​គធំៗ​ នៅតែ​មាន​គំរោង​បាន​និង​កំពុង​ទិញ​ដី​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​សំ​ខាន់​ៗជាច្រើន​ដូចជា​ផ្លូវជាតិ​លេខ៣​ លេខ៤​ លេខ៥​ ផ្លូវជាតិ​លេខ២ជាដើម​។

លោក​បន្ត​ថា​ “ខ្ញុំ​មើលឃើញ​ថា​ទីផ្សារ​លំនៅ​ដ្ឋាន​នៅតែ​មាន​តម្រូវការ​ខ្ពស់​ ដោយសារ​ប្រជាជន​ស្រទាប់​កណ្តាល​ ពិសេស​អ្នកមាន​ជីវភាព​មធ្យម​ជាច្រើន​នៅ​មាន​កង្វះខាត​លំនៅ​ដ្ឋាន​ច្រើន​នៅឡើយ​”។ លោក​បន្ត​ថា​ “ទីផ្សារ​លំនៅ​ដ្ឋាន​បាន​និង​កំពុង​មានសន្ទុះ​ខ្លាំង​ សម្រាប់់​ផ្ទះ​តម្លៃ​មធ្យម​ និង​ក្រោម​មធ្យម​”៕

ប្រភព៖www.propertyarea.asia