ឱក សុគន្ធកញ្ញា បានបង្ហោះរូបមួយសន្លឹកនៅក្នុងបណ្ដាញសង្គមផ្លួវការរបស់គាត់ទាំងពីរគឺ Facebook និង Instagram ជាមួយរូបថតមួយសន្លឹក ដែលមានបុរសថើបក្បាលពោះស្ត្រីម្នាក់ ដែលមានន័យថា កញ្ញានិងស្វាមីកំពុងតែត្រៀមខ្លួនទទួលនូវសមាជិកថ្មីចូលមកគ្រួសារ។
យោងទៅតាមការសរសេររបស់តារាស្រីល្បីឈ្មោះលំដាប់ប្រទេសរូបនេះ អ្នកនាងមិនបានបញ្ជាក់ថា បុត្ររបស់គាត់ជាស្រីឬប្រុសនោះទេ។
មិនថាស្រីឬប្រុសនោះទេ អ្នកគាំទ្រពិតជារំភើបជំនួសអ្នកទាំងពីរ និងបានចូលរួមអបអរសាទរ ដល់អ្នកទាំងពីរដែលកំពុងតែមានបុត្រដំបូងក្នុងគ្រួសារមួយនេះ តាមរយៈការសរសេរសារជូនពរនិងអបអរសាទរនៅក្នុងខមិន។
កញ្ញា និងស្វាមី បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ១៦ ខែឧសភា កន្លងទៅដែលទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន និងការចូលរូមផ្ដល់ជាភ្ញៀវកិត្តិយសពីសំណាក់ថ្នាក់នាំកំពូលៗ និងអ្នកសិល្បៈយ៉ាងច្រើនកុះករ៕
ប្រភព៖ Sabay