ថវិកាកន្លះលាន​ដុល្លារទៀត ត្រូវ​បានឧកញ៉ា​មួយ​រូប​បរិច្ចាក​​​ទិញ​មន្ទីរពេទ្យ «នគរទេព»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឃុន សៀ និងក្រុមគ្រួសារ បា​ន​ប្រកាស​បរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយ​ប្រមុខ​រដ្ឋាភិបាល​សម្តេច តេជោ ហ៊ុន សែន ប្រកាសទិញមន្ទីរ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩ មក​ដល់​ពេលនេះ​​ មាន​សប្បុរសជននិង​ឧកញ៉ា​គ្រាក់ៗ​បានប្រកាស​ចូលរួម​​បរិច្ចាក​ថវិកា​បានប្រមាណ​ជាង ១០ លាន​ដុល្លារ ដើម្បីទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹង​ត្រូវ​ផ្លាស់ប្តូរ​ឈ្មោះ​ថ្មី​ជា​មន្ទីរពេទ្យ​ «ហ្លួងម៉ែ» វិញ៕