មហាសេដ្ឋីមួយរូបទៀតហើយ ប្រកាសឧបត្ថម្ភទិញយកមន្ទីរពេទ្យ នគរទេព ជាមួយរាជរដ្ឋាភិបាល

ជុំវិញ​ឧកញ៉ា

រាជរដ្ឋាភិបាលកម្ពុជា នឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវអ្នកឧកញ៉ា ជិន សុភាព បានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ២ លានដុល្លា ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»។

ការបរិច្ចាគនេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសទិញមន្ទីរ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩។ គិតមកដល់ពេលនេះថវិកាបានពីសប្បុរសជនចូលរួមទិញមន្ទីរពេទ្យរាបលានដុល្លារសហរដ្ឋអាមេរិក៕