មុនទិញគេហដ្ឋានថ្មី​ ដើម្បីនាំជោគលាភដល់ម្ចាស់ផ្ទះមកដឹងក្បួនហុងស៊ុយ!

សង្គម​ និង​សេដ្ឋកិច្ច

មនុស្សគ្រប់តែងប្រាថ្នាចង់បានការរស់នៅសុខសប្បាយ សុខុមាលភាព លុយកាក់ហូរចូល និងសុភមង្គលដល់ក្រុមគ្រួសារ។ ហុងស៊ុយក្នុងយុគសម័យបច្ចុប្បន្នកំពុងត្រូវបានប្រជាជនយកជាកម្លាំងចិត្តក្នុងការមើលមុនសម្រេចចិត្តទិញផ្ទះថ្មី ដោយពួកគាត់ចាត់ថា ជារឿងសំខាន់ដែលត្រូវគិតគូរ ​ដោយខានមិនបាន។ ហុងស៊ុយល្អអាចទាក់ទាញថាមពលវិជ្ជមានមកចូលផ្ទះ កើនទ្រព្យហូរហែ និងសុភមង្គល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីតាំង៖ ផ្ទះថ្មីមិនគួរជាទីតាំងនៅជិតទន្លេឬប្រភពទឹកធំៗទេ។ បើតាមជំនឿជនជាតិចិន គេចាត់ទុកជាហុងស៊ុយមិនល្អ ព្រោះថាមពលរបស់ទឹកមានលើសលប់ នឹងជះផលប៉ះពាល់ចំពោះសុខភាព ជោគលាភ រហូតដល់ឋានៈជីវភាពរស់នៅទៀតផង។

ទិស៖ ផ្ទះត្រូវតែបែរមុខទៅខាងកើត ពេលពន្លឺព្រះអាទិត្យរះមកចំ មានន័យថា មានហុងស៊ុយ ។ ផ្ទុយទៅវិញបើផ្ទះបែរទៅលិច ពេលព្រះអាទិត្យចាំងមក ដូចនាំរឿងក្តៅក្រហាយ។ វាក៏អាចបែរមុខទៅខាងត្បូង ឬខាងជើងអាស្រ័យលើជោគជតារាសីម្ចាស់ផ្ទះ។

បរិវេណ៖ កន្លែងណានៅជិតលូទឹក កន្លែងកប់សព ឬប៉ាឆា មិនគួរទិញមកឡើយ ដោយសារទីតាំងទាំងនោះ អាចនាំសំណាងអាក្រក់មកឲ្យម្ចាស់ផ្ទះ។ មួយវិញទៀត ហាម ​មាន​បង្គោល​ឬ​សសរ​នៅ​ឈរ​ចំ​ពី​មុខ​ផ្ទះ​​ឱ្យសោះ។​

ផ្លូវ៖ ទិញផ្ទះនៅទីណាក៏ដោយ ​មិនគួររើសទីតាំងមាន​​ខ្សែ​ផ្លូវ​បុក​ចំ​មក​ចូល​ផ្ទះ​ ​ជាដាច់ខាត ព្រោះជោគជតាអ្នកជាម្ចាស់នឹងជួបជំងឺតម្កាត់ ឫជួបគ្រោះភ័យ។

ទ្វារ៖ ​ ​កុំ​ទិញផ្ទះដែលមាន​ដើមឈើ​នៅ​ចំ​ពីមុខ​ខ្លោងទ្វារ​ធំ​ចូលផ្ទះ ព្រោះ​អ្នករស់នៅ​ក្នុង​ផ្ទះ​នឹងមិន​បាន​សុខ​សប្បាយឡើយ។​

ផ្ទះបាយ៖ យកល្អ មិនគួរទិញផ្ទះដែលមានផ្ទះបាយស្ថិតនៅទិសខាងលិចឆៀងខាងជើងទេ ព្រោះអាចនឹងផ្ដល់គ្រោះដល់អ្នកជាឪពុក។ ដូច្នេះ បើមានករណីនេះកើតឡើង គួរផ្លាស់ប្តូរទីតាំងផ្ទះបាយទាំងមូលតែម្តង៕

ប្រភព៖ the spruce