ព្រះភិក្ខុ ឌួង ឆាយ ជាសង្ឃដំបូងគេបង្អស់ប្រកាសចូលរួមឧបត្ថម្ភជាមួយរាជរដ្ឋាភិបាលដើម្បីទិញមន្ទីរ “នគរទេព”

សង្គម​ និង​សេដ្ឋកិច្ច

អតីតឧកញ៉ា ព្រះភិក្ខុ ឌួង ឆាយ ប្រកាសបរិច្ចាគនូវបច្ច័យចំនួន ១ម៉ឺនដុល្លារ ជូនដល់សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញមន្ទីរ “នគរទេព” ហើយនឹងត្រូវប្តូរជាមន្ទីរពេទ្យ “ហ្លួងម៉ែ” វិញ។ ការចូលរួមបរិច្ចាគនេះអាចចាត់ថាជាសង្ឃដំបូងគេបង្គស់ ដែលធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសទិញមន្ទីរ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះភិក្ខុ ឌួង ឆាយ ក៏សូមប្រគេននូវសេចក្តីល្អដែលកើតចេញពីសទ្ធាដ៏ជ្រះថ្លានាពេលនេះ និងពេលកន្លងមកសូមប្រគេនទូលថ្វាយដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ញោមប្រុស ញោមស្រី គ្រប់ៗគ្នា។ ព្រះអង្គថា សូមបានចាកផុតនូវឧបទ្រពចង្រៃទាំងឡាយទាំងពួង សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។

គិតមកដល់ពេលនេះថវិកាបានពីសប្បុរសជនចូលរួមទិញមន្ទីរពេទ្យរាបលានដុល្លារសហរដ្ឋអាមេរិក៕