ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បើកយុទ្ធការចាក់វ៉ាក់បង្ការកូវីដ១៩ ដល់បុគ្គលិក​ជាង ១២០០នាក់

ជុំវិញ​ឧកញ៉ា

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល និងក្រុមហ៊ុន រ៉ូុយ៉ាល គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី២មេសានេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់បុគ្គលិកប្រមាណជាង ១២០០នាក់ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា “ខ្ញុំពិតជាមានមោទនភាពណាស់ដែលសមាជិករបស់គ្រួសារ រ៉ូយ៉ាល់គ្រុប ជាច្រើនបានស្ម័គ្រចិត្ត ទទួលវ៉ាក់សាំងបង្ការ និងធ្វើជាគំរូដ៏ល្អមួយសម្រាប់សហគមន៍។ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងត្រូវជឿជាក់ និងការពារខ្លួនយើងនិងក្រុមគ្រួសាររបស់យើងពីវីរុស តាមរយៈវ៉ាក់សាំងបង្ការដែលត្រូវបានផ្តល់ឲ្យដោយរដ្ឋាភិបាល”។

អ្នកឧកញ៉ាបានប្រាប់ថា “យើងទាំងអស់គ្នាពិតជាមានសំណាងណាស់ដែលអាចទទួលបានវ៉ាក់សាំងបានយ៉ាងលឿន ដោយសារកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល”។

បន្ថែមពីនេះអ្នកឧកញ៉ាបញ្ជាក់ថា ការគ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំងអាចប្រព្រឹត្តទៅដោយរលូនបានដោយសារក្រុមការងាររៀបចំរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីបង្កើតឲ្យមានមណ្ឌលចាក់វ៉ាក់សាំងនេះលេចជារូបរាងឡើង ក្នុងរយៈពេលដ៏ខ្លីបំផុត។

ការឆ្លើយតបដ៏រហ័សរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបតាមរយៈការបង្កើតកម្មវិធីចាក់វ៉ាក់សាំងបង្ការដ៏ធំនេះនឹងនាំមកនូវអត្ថប្រយោជន៍ដ៏ល្អក្រៃលែង។ ការស្វែងយល់ពីហេតុផលច្បាស់លាស់ក្នុងការទទួលបានវ៉ាក់សាំងគឺជាកាតព្វកិច្ចដ៏សំខាន់មួយ។ ដូចនេះ សូមប្រាកដថាអ្នកទទួលបានព័ត៌មានត្រឹមត្រូវពីប្រភពដែលអាចទុកចិត្តបាន។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបន្តថែរក្សាការពារសុខភាពគ្នាទៅវិញទៅមក និងសហគមន៍ទាំងមូល៕