រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ បើទោះបីប្រទេសកម្ពុជាជួបវិបត្តិមេរោគរាតត្បាតជាសកលកូវីដ១៩យ៉ាងណាក្តី ការចុះបញ្ជី រួមនិងកាតព្វកិច្ចបង់ពន្ធពីក្រុមហ៊ុនអាជីវកម្ម ដែលបង់ពន្ធចូលរដ្ឋច្រើនជាងគេបំផុតនៅក្នុងការប្រមូលពន្ធប្រចាំឆ្នាំមានវិស័យភេសជ្ជៈ ហិរញ្ញវត្ថុ និងទូរគមនាគមន៍។ តាមការLiveផ្ទាល់ពីអគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
ដោយឡែក ក៏ឃើញមានក្រុមហ៊ុនផលិតស្រាបៀ និងទឹកសុទ្ធចំនួន ៣ ដែលបានបង់ពន្ធចូលរដ្ឋច្រើនជាងគេប្រចាំឆ្នាំ២០២០កន្លងទៅ រួមមាន៖
១.ក្រុមហ៊ុនផលិតស្រាបៀ Heineken Cambodia
២.ក្រុមហ៊ុន ខ្មែរ ប៊ែវឺរីជីស Khmer Beverages ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដែលបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុយក្ស ជីបម៉ុង
៣.ក្រុមហ៊ុនផលិតទឹកសុទ្ធ ទឹកវីតាល់
គួររម្លឹកឡើងវិញដែរថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ២,៦៩៧លានដុល្លារ ដែលស្មើនឹងជាង៩៤,៦៣ភាគរយ ហើយបើប្រៀបធៀបនឹងផែនការ ក្នុងឆ្នាំនេះតាមច្បាប់ដែលអនុម័តដែលបានអនុម័តមុនកូវីដ តម្រូវឲ្យប្រមូលពន្ធបានចំនួន២,៨៥០លានដុល្លានៃផែនការដែលកំណត់ដោយរាជរដ្ឋាភិបាល។