ឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន Sun & Moon Hotel Co., LTD និង លោកជំទាវឧកញ៉ា លីហៀក រតនា បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨ ។
នាកន្លងទៅ ឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លី ហៀករតនា បានប្រកាសបរិច្ចាគថវិកា ១០ ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងផ្ទុះចូលក្នុងសហគមន៍។
លោកឧកញ៉ា បណ្ឌិត ជា រតនា ត្រូវបានគេស្គាល់ថា គឺជា ឧកញ៉ាមានចិត្តសប្បុរសម្នាក់ ដោយលោកតែងតែបានចុះជួយដល់ពលរដ្ឋក្រីក្រស្ទើរគ្រប់ខេត្តក្រុង ជាច្រើនកន្លងមក។កិច្ចការសប្បុរសនេះ លោកឧកញ៉ា មានមូលនិធិមួយមូលនិធិ១សម្រាប់ជួយដល់សង្គមតែម្ដង ហើយជារឿងតែងតែចុះជួយ ដល់ពលរដ្ឋជាបន្តបន្ទាប់៕