១លានបួនសែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគជូនកាកបាទក្រហមកម្ពុជា ហើយពោលពាក្យថា “គួឲ្យស្ដាយពេលកូនធូរធាម៉ែមិនអាចនៅជាមួយកូន”

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ខួបលើកទី​១៥៨​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ឡេង ណាវ៉ត្រា បានថ្លែងថា “ខ្ញុំសូមបិច្ចាគជូនកាកបាទក្រហមកម្ពុជាចំនួន មួយលានបួនសែនដុល្លារ សូមឧទ្ទិសផលបុណ្យនេះទៅអោយម្ដាយខ្ញុំដែលចែកឋានទៅ។ គ្រូសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែរ”។

អ្នកឧកញ៉ាបានថ្លែងបន្តថា ខ្ញុំនឹកឃើញគ្រួសារក្រីក្រដ៏ជូចត់ រកអង្ករហូបមិនបានពេលលំបាកអត់អង្ករម៉ែអង្គុយតែហូរទឹកភ្នែក ម៉ែលំបាកតាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់ ពេលខ្ញុំកើតមកម៉ែទាស់គ្មានទឹកដោះទេម៉ែតែងសុំគេអោយខ្ញុំប៉ៅបានខ្លះ និងមានទាមួយក្បាលពងរាល់ថ្ងៃបងស្រីខ្ញុំរត់យកពងទាទៅដូរយកស្ករដើម្បីឆុងទឹកក្ដៅអោយខ្ញុំប៉ៅ ។ តែគួអោយស្ដាយពេលកូនធូរធាម៉ែមិនអាចនៅជាមួយកូន។

លោកបានពោលពាក្យដ៏មានអត្ថន័យចាក់ដោត ផ្ញើចំពោះវិញាណក្ខន្ធសពអ្នកម្តាយ ថា
១.ម៉ែបង្រៀនអោយស្រលាញ់បងប្អូន
២.ម៉ែបង្រៀនអោយចេះតស៊ូ
៣.ម៉ែបង្រៀនខ្ញុំអោយចេះរិះថាំ
៤.ម៉ែបង្រៀនអោយធ្វើអំពើល្អ

លោកបានបញ្ជាក់ថា ម្ដាយខ្ញុំជាមនុស្សម្នាក់ដែលបាក់ស្បាតនៅក្នុងភ្លើងសង្រ្គាម បងប្អូនគាត់គេសម្លាប់នៅសម័យប៉ុលពត អស់ខ្លះ។ ម្ដាយខ្ញុំខ្លាចសង្គ្រាមណាស់គ្រាន់តែឃើញផ្កាយដុះកន្ទុយក៏គាត់ភ័យដែរ។ចំណែកខ្ញុំវិញជីវិត គឺសេសសល់ពីភាពក្រីក្រ ខ្ញុំបិះបាត់បង់ជីវិតប៉ុន្មានដងហើយ ដូច្នេះខ្ញុំគ្មានភាពរុញរាក្នុងការជួយសង្គមឡើយ បើសិនខ្ញុំមានលទ្ធភាព។ ខ្ញុំធ្លាប់វេទនាហើយ ខ្ញុំធ្លាប់ក្រហើយថ្វីត្បិតតែខ្ញុំមិនរស់ក្នុងសម័យសង្រ្គាមតែខ្ញុំបានធ្វើសង្រ្គាមជាមួយនិងក្រពះរបស់ខ្លួនឯងអស់រយៈពេលជិត ៣០ឆ្នាំ។

សូមជម្រាបជូនថា ត្រឹមរយៈពេលបីខែដើម​ឆ្នាំ២០២១ ដែលមហាសេដ្ឋីអចលនទ្រព្យ ឡេង ណាវ៉ាត្រា បានចូលរួមឧបត្ថម្ភសរុបចំនួន ៦៧,៣០០,០០០លានដុល្លារ (ប្រាំមួយលានប្រាំពីសែន៣ម៉ឺនដុល្លារ) ជូនរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាគមបំរើកិច្ចការមនុស្សធម៌ បន្ទាប់ពីជំងឺរាតត្បាតជាសកលកូវីដ១៩ បាននឹងកំពុងរីករាលដាលឆ្លងចូលសហគមន៍នៃប្រទេសកម្ពុជា៕