ឆ្លើយប្រាប់បណ្ដាញអ្នកសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី០៥ ខែមេសា ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ បើសិនករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យើងនៅតែបន្តកើនឡើងរៀងរាល់ថ្ងៃដូច្នេះ វិធានការរឹតបន្តឹងបម្រាមគោចរ ប្រហែលជានឹងត្រូវបន្តពន្យារពេលពី ១សប្តាហ៍ ទៅ ២សប្តាហ៍ ដើម្បីធានាបាននូវសុវត្ថិភាពបន្ថែម និងឈានទៅកាច់ផ្ដាច់ប្រភពចម្លងរបស់មេរោគដ៏កាចសាហាវនេះ។
គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ព្រឹកមិញនេះ ចំនួនអ្នកឆ្លងកូវីដ១៩ ថ្មី មានចំនួន ៦៣នាក់ទៀត (សហគមន៍ទាំង ៦៣នាក់) និងជាសះស្បើយ ៩៤នាក់។ ក្នុងនោះ រកឃើញអ្នកកូវីដថ្មីនៅរាជធានីភ្នំពេញ ចំនួន៣១នាក់ ស្វាយរៀង ២២នាក់ ព្រះសីហនុ ៦នាក់ កណ្ដាល ១នាក់ ព្រៃវែង ១នាក់ កោះកុង ១នាក់ និងខេត្តកំពង់ឆ្នាំង ចំនួន ១នាក់។