មកស្គាល់មហាសេដ្ឋីនៅពីក្រោយគម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ទុនជាង២០០លានដុល្លារ

ជុំវិញ​ឧកញ៉ា

គម្រោងអភិវឌ្ឍន៍ អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នឹង​ផុស​ឡើង​នៅ​ភាគ​ខាងជើងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិ មរតកតេជោ។ ក្នុង​គម្រោង​មានការ​អភិវឌ្ឍ​ខុនដូ១២ អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូ ប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា​ជាដើម។

ធុរកិច្ចជន និងជាអ្នកវិនិយោគដ៏ល្បីល្បាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន WorldBridge Group បានបោះទុនវិនិយោគ ប្រមាណជាង២០០លានដុល្លារ ក្នុងការសាងសង់គម្រោងដ៏ធំប្លែកគេមួយនេះ។ ស្ថិតនៅ​ជាប់​នឹង​ពហុ​កី​ទ្ប​ដ្ឋា​ន​ជាតិ​មរតក​តេ​ជោ ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​របស់​អ្នកឧកញ៉ា លី យ៉ុ​ង ផាត់ ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​។

គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” អភិវឌ្ឍ​ឡើងដោយ​ក្រុមហ៊ុន ដាប់ប៊ែលយូប៊ីស្ព័ត វីលេច ឯ.ក (WB Sport Village) ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប (WorldBridge Group) ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុន​សាងសង់​លំនៅដ្ឋាន ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញ ក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ៕