ផឹកស៊ីសប្បាយចាក់ធុងបាស់ល្មើសនឹងវិធានការសុខាភិបាល ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

សង្គម​ និង​សេដ្ឋកិច្ច

ទោះបីជា សារាចរណែនាំ អនុក្រឹត្យ និងច្បាប់ស្ដីពីការរឹតបន្តឹង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មានរួចអស់ហើយ ក៏នៅតែមានជនខ្វះការពិចារណា និងការចូលរួមមួយក្ដាប់តូចបន្តភ្គើននឹងបម្រាម ទីបំផុតត្រូវសមត្ថកិច្ចជំនាញ ចាប់បញ្ចូលទៅតុលាការទៅតាមនីតិវិធីច្បាស់។ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ម៉ោង១៧ និង៣០នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩ (ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ) នៅចំណុចមុខបន្ទប់ជួលក្នុងផ្សារបឹងបៃតង  ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជនបង្កទាំង៣រូបនោះ រួមមាន៖១-ឈ្មោះ អូន រតនា  ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនរោងចក្រវួយឈែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ២-ឈ្មោះ ហូ រុនមុនី  ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ ហេង សូវីត  ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ប្រភព : ស្នងការនគរបាលរាជធានីភ្នំពេញ