នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអញ្ជើញយកថវិកាចំនួន បួនលានប្រាំបួនសែនដុល្លារ (៤.៩លានដុល្លារ) ដែលទើបនឹងដកពីធនាគារក្តៅៗ ទៅប្រគល់ជូនរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែនទិញមន្ទីរពេទ្យ នគរទេព ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ ហ្លួងម៉ែវិញ និងជូនកាកបាទក្រហមកម្ពុជា ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ថា៖ “ថវិការ(4.9M$)បួនលានប្រាំបួនសែនដុល្លានេះ ខ្ញុំនិងភរិយាបានបរិចាកជូនកាកបាទក្រហមកម្ពុជា និងជួយថវិការដើម្បីទិញមន្ទីពេទ្យនគរទេព។ សូមអភ័យទោសបងប្អូនម្ដងទៀតសម្រាប់ការថតរូបនេះព្រោះខ្ញុំចង់មានរូបភាពអនុស្សាវរីយ៍ចងចាំជាសារធាណៈនៃជីវិតរបស់ខ្ញុំជាមួយនិងភរិយា។ ព្រោះជីវិតខ្ញុំនិងគ្រួសារខ្ញុំមានក្ដីរំភើបនឹងការបរិច្ចាគនេះ”។
អ្នកឧកញ៉ាបានបញ្ជាក់ថា ភរិយាខ្ញុំមិនដែលទុកលុយនឹងទ្រព្យសម្បត្តិជាធំនោះទេ សំខាន់ស្រលាញ់ប្ដី ចំណែកគាត់វិញរបៀបចាយលុយគាត់នៅរក្សារដូចកាលមុនដដែល។ ជិះកង់បីទៅផ្សារ ជិះតុកៗជាដើមពេលខ្លះខ្ញុំរអូទើបជិះឡាន ខោអាវថ្លៃមិនហ៊ានទិញទេ ទាល់តែខ្ញុំទិញអោយ គាត់ថាមិនចង់ទំលាប់ខ្លួនទេ បើពេលយើងអត់ក៏យើងរស់បាន ហើយពូកែលើកទឹកចិត្តប្ដីទោះកាល:ទេស:ណាក៏ដោយ៕