អ្នកត្រូវចាក់វ៉ាក់សាំងកូវីដលើកទី២ ដាច់ខាតត្រូវតែមកចាក់នៅកន្លែងធ្លាប់ចាក់លើកទី១វិញ ដោយសារមូលហេតុទាំងអស់នេះ

សង្គម​ និង​សេដ្ឋកិច្ច

ឆ្លើយតបទៅនឹងសំនួរថា តើការទៅចាក់វ៉ាក់សាំងកូវីដ១៩ លើកទី២ ខុសពីកន្លែងលើកទី១ បានដែររឺទេ ដោយគ្រាន់តែភ្ជាប់ជាមួយប័ណ្ណចាក់វ៉ាក់សាំងលើកទី១? លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់យ៉ាងលម្អិតថា  សូមអញ្ជើញបងប្អូន ដែលត្រូវចាក់វ៉ាក់សាំងកូវីដដូសទី២ មកចាក់នៅកន្លែង ដែលធ្លាប់បានចាក់លេីកទី១វិញ ក្រោមហេតុផងដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១.  ទិន្នន័យលោកអ្នកនៅទីនោះស្រាប់

២.  វ៉ាក់សាំងលេីកទីពីរក៏បានរក្សាទុកនៅកន្លែងចាក់លេីកទី១ដែរ

៣.  ការផ្ទៀងផ្ទាត់ចាំបាច់ត្រូវធ្វេីនៅកន្លែងចាក់លេីកទី១  ដេីម្បីបញ្ជាក់ថាអ្នកដែលបានចាក់លេីកទី១  បានមកចាក់លេីកទីពីរហេីយ ឬនៅ?

៤.  ជៀសវាង មានភាពច្របូកច្របល់ និងការផ្ទេរវ៉ាក់សាំងចុះឡេីងពីកន្លែងមួយទៅកន្លែង  ដែលធ្វេីឱ្យខូចដល់គុណភាពវ៉ាក់សាំងទៅវិញ

៥.  នៅកន្លែងចាក់លេីកទី១  គ្រូពេទ្យបានជម្រាបរួចហេីយ  គួរតែលោកអ្នកដឹងថាខ្លួនត្រូវធ្វេីយ៉ាងណាហេីយ  ដេីម្បីចាក់លេីកទីពីរបានត្រឹមត្រូវ។

ដូច្នេះសូមបងប្អូន មេត្តាជ្រាបជាព័ត៌មាន និងចែកចាយបន្តគ្នាឱ្យបានដឹងផង។ កុំភ្លេចបន្តអនុវត្តន៍វិធាន ៣ការពារ ៣កុំ!