តំបន់អភិវឌ្ឍន៍ស្កាយលែន រៀបចំកន្លែងធ្វើចត្តាឡីស័កជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ទាំងយប់អាទ្រាធយ៉ាងសស្រាក់សស្រាំ កាលពីរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ដោយមិនបង្អង់យូឡើយ បន្ទាប់ពីឃើញសភាពការនៃការរីករាលដាលជំងឺកូវីដ១៩ច្រើនយ៉ាងគំហុក លោកឧកញ៉ា ស្រី ចាន់ថន ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ និងក៏ដូចជាចូលរួមអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល លោកបានដឹកនាំក្រុមការងារចុះមកពិនិត្យមើលកន្លែងត្រៀមរៀបចំទីតាំងធ្វេីចត្តាឡីស័ក ជូនដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការនី រោងចក្រ ដែលអាចដាក់មនុស្សបានចន្លោះចាប់ពី ៣០០ ទៅ ៤០០នាក់នៅក្នុងតំបន់អភិវឌ្ឍន៍ស្កាយលែន សេវេនអិនជី (7NG)។
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានប្រកាសមានអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៨៣នាក់ទៀត នៅកាលពីថ្ងៃម្សិលមិញ។ នេះជាកំណត់ត្រាពីរថ្ងៃជាប់គ្នា ដែលកម្ពុជាប្រកាសមានអ្នកឆ្លងច្រើនបំផុត៕