គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ នៅខាងខេត្តស្វាយរៀង ជាសះស្បើយសរុបចំនួន ៣៦នាក់ ក្នុងនោះស្រី២២នាក់។ ក្រោយធ្វើតេស្តពីរលើក ឃើញលទ្ធផលអវិជ្ជមាន ពួកគាត់ ត្រូវបានមន្ទីរសុខាភិបាលខេត្តណែនាំឱ្យបន្ត ធ្វើចត្តាឡីស័ករយៈពេល១៤ បន្ថែមទៀត នៅផ្ទះសំណាក់ និងនៅផ្ទះ យ៉ាងម៉ត់ចត់ ដើម្បីតាមដានសុខភាពបន្ត។
អ្នកជាសះស្បើយ ទាំង៣៦នាក់នោះ កំពុងសម្រាកនៅតាមទីតាំងដូចជា៖ មន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំននួ ១៧នាក់ ស្រី៩នាក់ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន១៩នាក់ ស្រី១៤នាក់
(ជនជាតិវៀតណាម ២នាក់)។
អ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយទាំងអស់ ក៏បានថ្លែងអំណរគុណជាអនេក ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ ជាពិសេសថ្នាក់ដឹកនាំខេត្តស្វាយរៀង និងបុគ្គលិកសុខាភិបាល ដែលបខិតខំពុះពារ បំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ នៅក្នុងខេត្តស្វាយរៀង ៕