អាជ្ញាធរខណ្ឌដូនពេញ បានសម្រេចហ៊ុំព័ទ្ធផ្សារចាស់ទាំងស្រុង ដើម្បីទុកពេលឲ្យក្រុមគ្រូពេទ្យជំនាញចុះយកសំណាកប្រជាពលរដ្ឋរួមទាំងអាជីវករ នៅព្រឹកទី១២ខែមេសានេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ខណៈប្រតិបត្តិកានេះដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដែលចុះបញ្ជាផ្ទាល់រួមជាមួយកម្លាំងគ្រូពេទ្យជំនាញដោយឃាត់ក្នុងរង្វង់ប្រតិបត្តិការមានទាំងអាជីវករនិងប្រជាពលរដ្ឋដែលបានចេញក្នុងផ្សារនាព្រឹកនោះក៏ត្រូវឃាត់រង់ចាំគ្រូពេទ្យមកយកសំណាកសិន។
អាជ្ញាធរខណ្ឌបានបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះនៅបរិវេណផ្សារចាស់ត្រូវបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ មានចំនួន ៤ នាក់មកហើយ ទើបព្រឹកថ្ងៃទី១២នេះ អាជ្ញាធរសម្រេចបិទផ្សារចាស់នេះទាំងស្រុងតែម្ដងមិនអនុញ្ញាតឲ្យអាជីវករឬអ្នកទិញអ្នកលក់ដែលបានចូលក្នុងផ្សារចាស់នោះចេញទៅណាឡើយដោយរង់ចាំគ្រូពេទ្យជាអ្នកសម្រេចថាតើត្រូវLockdownកន្លែងណានោះ៕