ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា លក់ទំបន្លែ ត្រី សាច់ ផ្លែឈើ និងទំនិញគ្រប់មុខ បានប្រកាសខ្លួនថា គ្រប់សាខាទាំងអស់ នៅបន្តបើកលក់ជាធម្មតា ជូនបងប្អូនជនរួមជាតិ ក្នុងតម្លៃធម្មតា ពោល គឺមិនមានឡើយ ពាក្យថា ឡើងថ្លៃ ក្នុងសម័យកូវីដ។
សូមបងប្អូនអតិថិជនទាំងអស់ អាចស្វែងរកជាវគ្រឿងឧបភោគបរិភោគ មេត្តាជ្រាប និងចែករំលែកបន្ត ដល់ប្រជាពលរដ្ឋយើង ដែលកំពុងតែជួបបញ្ហាលំបាក មិនសូវហ៊ានដើរផ្សារបារម្ភប្រឈមមនុស្សច្រើន បញ្ហាទំនិញឡើងថ្លៃ ឬខ្លាចកន្លែងលក់ដូរមួយចំនួនផ្អាកដំណើរការជាដើម។
កាន់តែពិសេសជាងនេះទៀតនោះ អតិថិជន ដែលមានបំណងទិញទំនិញពីតាមបណ្ដាផ្សារទំនើបធម្មជាតិ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏អាចបញ្ជាទិញតាមរយៈ App Google Play Store ឬ App store លើអនឡាញបាន។ សម្រាប់លេខទូរស័ព្ទកុម្ម៉ង់ផ្ទាល់ អតិថិជនអាចខលទៅលេខ 011 444 444 ។ ផ្សារទំនើបឡេងណាវ៉ាត្រា កសិផលជាតិ គិតសុខភាពជាចម្បង៕