ឈប់កញ្ជ្រោលរឿងពងឡើងថ្លៃទៀតទៅ! ឧកញ៉ា ម៉ុង ឫទ្ធី ប្រកាសលក់ពងទាត្រឹមតែ ៣៥០៛ ក្នុងមួយគ្រាប់ប៉ុណ្ណោះ

ជុំវិញ​ឧកញ៉ា

លោក ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃទី១៦ មេសា ម្សិលមិញនេះ បានសម្ដែងការហួសចិត្តជាខ្លាំង ចំពោះតម្លៃស៊ុតទាលើទីផ្សារ ដែលកំពុងតែឡើងថ្លៃ ដល់មួយគ្រាប់ ៨០០៛ ឬលើសនេះក៏មាន តាមតែមាត់អ្នកលក់ឆ្លៀតឱកាសមួយចំនួន និងការសម្រុកទៅទិញរបស់ប្រជាពលរដ្ឋផ្ទាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឧកញ៉ាកសិកម្ម ម៉ុង ឫទ្ធី ក៏បានបញ្ជាក់ជាសាធារណៈថា៖ ខ្ញុំ​សូម​ប្រកាសជាផ្លូវការ​ថា​ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ តម្លៃ​ពងទាអ្នក​ផលិតដោយផ្ទាល់​ គឺនៅ​រក្សា​តម្លៃ​ចាស់ដដែល ​លក់​នៅកសិដ្ឋាន​កែវផុស​ ៣៥០៛​មួយគ្រាប់​ ដឹកមក​លក់ចែកចាយ​ដល់ភ្នំពេញ​តម្លៃ ​៤០០៛មួយ​គ្រាប់​។

លោក ឧកញ៉ា ម្ចាស់កសិដ្ឋានកែវផុស រូបនេះ ​ក៏សូម​សំណូមពរ​ដល់អ្នកលក់​ចែកចាយ​នៅលេីទីផ្សារ​ សូមកុំលក់អោយ​លេីសពី ​តម្លៃ​៥០០ ទៅ៥៥០៛ ​ក្នុង​មួយគ្រាប់​ ព្រោះថា​អ្នក​ផលិតមិនបាន​ទទួល​ប្រាក់ចំណេញ​ លេីសពី ​៣៥៛ ទៅ៥០៛ទេ ក្នុងមួយគ្រាប់​ ហេីយប្រាក់​ចំណេញ​នេះ គ្រាន់តែ​​យកមកទិញ​អង្ករ​ សម្រាប់​ចិញ្ចឹម​បុគ្គលិក​ កម្មករ​ថែទាំ​ទាវិញតែ​ប៉ុណ្ណឹង​ទេ​។

សូមបញ្ជាក់ថា អតិថិជនទាំងអស់ ដែលមានបំណងចង់ជាវ ត្រី សាច់ បន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគដទៃទៀត អាច​ចូលទៅកុម្ម៉ង់បាននៅលើហ្វេសប៊ុកផេក ផ្សារកសិករកែវផុស របស់ លោក ឧកញ៉ា ម៉ុង ឫទ្ធី និងលោកជំទាវបាន តាមរយៈលេខទំនាក់ទំនង៖ 017 64 64 29 / 093 64 64 25 ៕