ល្បី​មី​ឡើង​ជិត ៤ ម៉ឺន​រៀល មី​ខ្មែរ​លក់​មិន​កោរ​មួយ​កេស​ត្រឹម ១៦០០០ រៀល ប៉ុណ្ណោះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រោយ​មាន​ព័ត៌មាន​ពី​​ការ​ប្រកាស​បិទ​ទីក្រុង​ភ្នំពេញ​និងក្រុង​តាខ្មៅ​​ខេត្ត​កណ្ដាល បាន​ធ្វើ​ឱ្យ​​​ទំនិញ​​ឡើង​​ថ្ងៃ​​ស្ទើ​រ​គ្រប់​មុខ ជា​ពិសេស​​បន្លែ​​បង្ការ​មី​កញ្ចប់​​ ពង​ទា ​និង​​​ត្រីខ​​កំប៉ុង​​ជា​ដើម​ ឡើង​គុណ​ជា​ពីរ​ជា​បី។ ការ​លក់​ថ្លៃ​ហួសហេតុ​នេះ ក៏​​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ រួម​ទាំង​អាជ្ញាធរ​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មី​ដែល​ជា​អាហារ​បម្រុង​អាច​ទុក​បាន​យូរ​ក្នុង​ស្ថានភាព​បន្ទាន់ គ្រាន់តែ​ប្រកាស​បិទ​ទីក្រុងភ្លាម​បាន​ឡើង​ថ្លៃ​ជិត ៤ ម៉ឺន​រៀល ខណៈ​ថ្ងៃ​ធម្មតា​មិន​ដល់​ពីរ​ម៉ឺន​រៀល​ផង។

យ៉ាង​ណា​មិញ មី​ជាតិ​ដែល​ជា​ផលិតផល​មីផលិត​​ក្នុង​ស្រុក ត្រូវ​បាន​ក្រុមហ៊ុន​កំណត់​តម្លៃ​លក់​ត្រឹម​តែ ១៦ ០០០ រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​កេស។

បើ​តាម​ផេក​របស់​ក្រុមហ៊ុន​មីជាតិ ការ​លក់​មីជាតិ​មួយ​កេស​តម្លៃ​ត្រឹម ១៦០០០ រៀល​ ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូត​ស្ថានការណ៍​វិលមក​រកភាពប្រក្រតីឡើងវិញ។

បងប្អូនអាច​ស្វែង​រកទិញតាមទីតាំងចល័ត​ដែលបានកំណត់ (ថ្ងៃ ១៦ ខែ​មេសា ឆ្នាំ​២០២១)

-ផ្សារទួលសង្កែ
-ផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង
-មុខឃ្លាំងក្រុមហ៊ុនហ្រ្គីនត្រេដ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦

គួរ​បញ្ជាក់​ថា ទីតាំងលក់នឹងផ្លាស់​ប្តូរទៅតាមកាលបរិច្ឆេទនីមួយៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម៖ ០១៧ ២៥១ ៧២៤