កិច្ចប្រជុំបន្ទាន់ថ្មី! អាជ្ញាធរសម្រេចបិទខ្ទប់ក្រុងតាខ្មៅយ៉ាងតឹងរឹងបំផុតរយៈពេល ១៤ថ្ងៃ

ព័ត៌មានថ្មីៗ

ក្រោយកិច្ចប្រជុំ អនុវត្តសេចក្ដីសម្រេច កាលពីថ្ងៃ ទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល និងការបារម្ភពីការឆ្លងរីករាលដាលកូវីដ ចូលក្នុងសហគមន៍កាន់តែខ្លាំង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងមន្ត្រីពាក់ព័ន្ធ បានសម្រេចបិទខ្ទប់ និងរឹងបន្តឹង ក្រុងតាខ្មៅទាំងស្រុង រយៈពេល ១៤ថ្ងៃតែម្ដង។ នេះបើតាមកិច្ចប្រជុំរួមរបស់រដ្ឋបាលខេត្តកណ្ដាល កាលពីព្រឹកថ្ងៃ ទី១៦ ខែមេសា នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបិទខ្ទប់យ៉ាងយកចិត្តទុកដាក់នេះ អាជ្ញាធររដ្ឋបាលខេត្តកណ្ដាល នឹងបិទមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយឡើយ។ អាជ្ញាធរ នឹងធ្វើការហាមឃាត់ចំពោះការធ្វើដំណើរឆ្លងកាត់ពីក្រុងតាខ្មៅ ទៅរាជធានីភ្នំពេញតែម្ដង។

ចំពោះករណីលើកលែង ប្រជាពលរដ្ឋដែលមានកិច្ចការងារបំពេញមុខងារ ការងារផ្ដល់សេវាសង្រ្គោះបន្ទាន់ សេវាសាធារណៈចាំបាច់ និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការដឹកជញ្ជូនទំនិញ ផ្សេងៗ ដែលមានការអនុញ្ញាតពីអជ្ជាធរមានសមត្ថកិច្ច ហើយប្រជាពលរដ្ឋអាចចេញពីផ្ទះទៅផ្សារ ជាក់ស្តែង ទៅតាមការអនុញ្ញាតរបស់អាជ្ញាធរ ក្នុងនោះប្រជាពលរដ្ឋក៏អាចចេញទៅទិញថ្នាំពេទ្យ ឬទៅទទួលសេវាព្យាបាលបាន បើមានជំងឺជាក់ស្តែង៕