សម្ដេចតេជោ ហ៊ុន សែន សរសើរផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា ហ៊ានលក់អង្ករខាតដើមជូនអតិថិជន

ជុំវិញ​ឧកញ៉ា

ក្នុងសារពិសេសបន្ទាន់របស់ សម្ដេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ២០២១ ទាក់ទងនឹងការចេញបទបញ្ជាជាថ្មីទៀត ជុំវិញការហាមផ្តាច់ការចរាចររបស់ប្រជាពលរដ្ឋរយៈពេល១៤ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត សម្ដេចលោក បាន សរសើរចំៗ ដល់ផ្សារកសិផលធម្មជាតិរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានលះបង់ធនធាន ទិញអង្ករទុកលក់ចេញខាតដើម ដើម្បីទប់តម្លៃអង្ករឡើងថ្លៃខ្លាំងលើទីផ្សារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

«ក្រុមហ៊ុនរបស់ ឡេង ណាវ៉ាត្រា បានលក់អង្ករខាតដល់ជាង ៤០ដុល្លារសហរដ្ឋអាមេរិច ក្នុងមួយតោន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ដែលមានតម្រូវការស្បៀងពិតប្រាកដ»។ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងសារសំឡេងពិសេស ល្ងាចថ្ងៃទី១៦ មេសា នេះ។

ចុចអានអត្ថបទ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសរកម៉ាស៊ីនកិនស្រូវដៃគូផ្គត់ផ្គង់អង្ករបានដល់ ១ពាន់តោន

គួរបញ្ជាក់ថា ផ្សារកសិផលធម្មជាតិ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាទីផ្សារដ៏គំរូមួយ ក្នុងចំណោមអ្នកលក់ទំនិញជាច្រើនផ្សេងៗទៀត ដែលមិនត្រឹមតែ មិនឆ្លៀតឱកាសដំឡើងថ្លៃទំនិញសព្វមុខរបស់ខ្លួនទេ ថែមទាំងហ៊ានលះបង់ ទម្លាក់លុយ ស្វែងរកដៃគូផ្គត់ផ្គង់អង្ករ ដល់រាប់ពាន់តោន ហើយលក់ចេញវិញខាតដើមថែមទៀតផង។ ក្នុងមួយតោន ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា លក់ខាតដើម ដល់ទៅ ៤០ដុល្លារអាមេរិច ដោយតម្លៃមួយបាវ ទម្ងន់ ៥០ គីឡូក្រាម ប្រភេទអង្ករផ្កាម្លិះលេខ២ លក់ជូនអតិថិជនត្រឹមតែ ៧៦,០០០រៀលតែប៉ុណ្ណោះ។

តម្លៃនេះ បើធៀបទៅនឹងតម្លៃអង្ករទាំង លក់រាយ និងលក់បោះដុំ គឺគ្មានឡើយ ព្រោះតម្លៃអង្ករនៅលើទីផ្សារ មួយចំនួនត្រូវឈ្មួញឱកាសនិយម ដំឡើងថ្លៃតាមតែមាត់ខ្លួនថា កន្លែងខ្លះឡើងថ្លៃដល់ មួយបាវជាង ១០ម៉ឺនរៀល ឬចូលជិត ២០ម៉ឺនរៀល ក៏មានដែរ។

ដូច្នេះ សូមបងប្អូនអតិថិជនទាំងអស់ ឈប់បារម្ភពីបញ្ហានេះទៀតទៅ! អតិថិជនអាចកុម្ម៉ង់ទិញអង្ករ បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគសព្វមុខដទៃទៀត នៅតាមគ្រប់សាខា ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រាបាន តាមអនឡាញ ដោយគ្រាន់តែចូលទៅបញ្ជាក់លេខទូរស័ព្ទ និងទីតាំង លើហ្វេសប៊ុកផេក ផ្សារ ឡេង ណាវ៉ាត្រា ខាងបុគ្គលិកផ្សារនឹងទាក់ទងទៅអតិថិជនវិញមិនខាន៕

ចុចអានអត្ថបទ៖ សេដ្ឋីវ័យក្មេងល្បីឈ្មោះម្នាក់ ហានទិញអង្កររាប់ពាន់តោនមកលក់ក្នុងតម្លៃខាតជូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ