គម្រោងបង្កើត SME Cluster (បណ្តុំសហគ្រាសធុនតូច និងមធ្យម) របស់អ្នកឧកញ៉ា កំពុងដំណើរការសាងសង់ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២១។
គម្រោងសាងសង់បណ្តុំសហគ្រាសធុនតូច និងមធ្យមនេះ មានតម្លៃជិត ៣០លានដុល្លារ សាងសង់លើផ្ទៃដីប្រមាណជាង ៦ហិកតា នៅក្រុងតាខ្មៅ។
លោក ឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនវើលដ៏ប្រ៊ីដបានប្រាប់ពីគោលបំណងក្នុងការបង្កើតគម្រោង SME Cluster ដោយលោកប្រៀបធៀបដូចជាការធ្វើអចលនទ្រព្យដែរ ពីព្រោះការធ្វើ SME Cluster គឺធ្វើនៅលើផ្ទៃដី។
លោកថ្លែងដូច្នេះថា លោកគ្រាន់ជាម្ចាស់ដី ម្ចាស់កន្លែង ជាមួយការបង្កើត Ecosystem គាំទ្រទៅលើវិស័យ SME ឲ្យអ្នកផលិតងាយស្រួលក្នុងការមកវិនិយោគ។
បើតាមអ្នកឧកញ៉ា លោកមិនមែនជាអ្នកធ្វើកសិកម្មទេ តែអ្នកកសិកម្ម អាចរស់បាន និងត្រូវការបរិយាកាសជាមួយ និង Ecosystem ដើម្បីឲ្យពួកគាត់បានផលិតផល និងបង្កបង្កើនផល សម្រាប់លក់នៅក្នុងស្រុក និងឈានដល់ការលក់ទៅក្រៅស្រុក ដូច្នេះពួកគាត់ត្រូវការ SME Cluster ដែលជាបង្គុំមួយ សម្រាប់ឲ្យពួកគាត់អាចទៅផលិតបានផងដែរ។
គម្រោង SME Cluster មានទីតាំងស្ថិតនៅផ្លូវជាតិលេខ ២១ ភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅជាប់គម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គលតែម្តង។ គម្រោងនេះ ក៏នៅជិតគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី និងនៅក្បែរផ្លូវក្រវាត់ក្រុងទី៣។
បច្ចុប្បន្នគម្រោងកំពុងសាងសង់អាចនៅខែ១០ ឬខែ១១ ឆ្នាំនេះ នឹងរួចរាល់៕