អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ នៅយប់ថ្ងៃទី១៧មេសា បានចុះពិនិត្យទីតាំងត្រៀមសំរាប់ធ្វើជាទីផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសអោយទីផ្សារដើមគរស្របតាមការស្នើសុំរបស់ សាលារាជធានីភ្នំពេញ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
នៅពេលថ្មីៗនេះ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីសម្រេចផ្អាកលក់ដូរជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨មេសា រហូតដល់ថ្ងៃទី១ឧសភាឆ្នាំ២០២១ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយ ក្រសួងសុខាភិបាល បានរកឃើញករណី វិជ្ជមានវីរុសកូវីដ-១៩ លើអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមាណ១០០នាក់។
ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅប៉ុន្មានថ្ងៃនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហស័ គួរអោយព្រួយបារម្ភ ហើយស្ថានភាពនេះ ត្រូវចាត់វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ចំពោះមុខជាបន្ទាន់៕
ចុចអាន