បន្ទាន់! រកឃើញអាជីវករ និងសន្តិសុខនៅផ្សារដើមគរ ជាង១០០នាក់ឆ្លងកូវីដ

ព័ត៌មានថ្មីៗ

រដ្ឋបាលសាលារាជធានីភ្នំពេញ ប្រកាសបិទទីតាំងផ្សារដើមគរ និងបរិវេនជុំវិញកន្លែងលក់បន្លែមួយចំនួន ជាបន្ទាន់ ក្រោយធ្វើតេស្តរកឃើញករណីឆ្លងកូវីដ១៩​ អ្នកពាក់ព័ន្ធដល់ទៅជាង ១០០នាក់។ អ្នកធ្វើតេស្តរកឃើញទាំងនោះ ពួកគាត់ គឺជាក្រុមអាជីវករលក់ដូរ និងសន្តិសុខផ្សារដើមគរផ្ទាល់តែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា នៅមុនថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរប៉ុន្មានថ្ងៃ មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានសម្រុកទៅទិញអីវ៉ាន់សម្រាប់សែនទេវត្តាឆ្នាំថ្មី ហើយក៏មានបងប្អូ​នមួយចំនួនផ្សេងទៀត ប្រជ្រៀតគ្នាទិញស្បៀងអាហារ បន្លែ ត្រី សាច់ ក្នុងទីតាំងផ្សារបោះដុំបន្លែដ៏ធំជាងគេមួយនេះទុក បារម្ភខ្លាចអាជ្ញាធររឹតបន្តឹង ជាហេតុធ្វើឱ្យពួកគាត់ បាត់អស់ការទទួលខុសត្រូវ វិធាន ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល។

អាជ្ញាធរ ក៏សូមអំពាវនាវបងប្អូនដែលធ្លាប់បានចេញចូលផ្សារដើមគរទាំងអស់ មេត្តាទៅធ្វើតេស្តរកកូវីដជាបន្ទាន់ផងដែរ៕