ឧបករណ៍តេស្ដរហ័សនេះ រករោគវិនិច្ឆ័យ និងព្យាបាលបានលឿន ចំណាយត្រឹមតែ១០-១៥នាទីដឹងលទ្ធផល

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសុខាភិបាលនឹងចាប់ផ្ដើមអនុវត្ដ ការធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩ ដែលមានឈ្មោះថា «COVID-19 Ag RAPID TEST DEVICE» នៅគ្រប់ទីតាំងដែលសង្ស័យទាំងអស់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ដក្រុង ដែលមានហានិភ័យខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram https://t.me/oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព៖ Internet

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ លោកជំទាវ យក់ សម្បត្ដិ បានថ្លែងថា បន្ទាប់ពីឃើញនូវប្រសិទ្ធិភាព នៃឧបករណ៍តេស្ដរហ័សនេះ កាលពីម្សិលមិញ ខណៈដែលយើងបានយកទៅធ្វើតេស្ដ ដល់អ្នកសង្ស័យកូវីដ១៩ នៅផ្សារដើមគរ ក្នុងចំណោមអ្នកសង្ស័យជាង ៩៤០នាក់ យើងរកឃើញអ្នកវិជ្ជមានរហូតដល់ទៅ៩១នាក់ ហើយយើងបានយកមកផ្ទៀងផ្ទាត់ជាមួយម៉ាស៊ីនធំ គឺឃើញលទ្ធផលដូចគ្នា។ ដូច្នេះថ្ងៃនេះយើងចាប់ផ្ដើមអនុវត្ដតែម្ដង។

រូបភាព ស៊ីស៊ី ថាមស៍

បើតាមលោកស្រី ឧបករណ៍តេស្ដរហ័សនេះ គឺជួយរករោគវិនិច្ឆ័យបានលឿន ព្យាបាលបានលឿន ចំណាយពេលត្រឹមតែ១០-១៥នាទីបានដឹងលទ្ធផល។ ចាប់ពីពេលនេះទៅ ពេលដែលអាចកំណត់គោលដៅអ្នកសង្ស័យហើយ គឺធ្វើតេស្ដនៅនឹងកន្លែងតែម្ដង បើវិជ្ជមានយើងនឹងបញ្ជូនគាត់ទៅព្យាបាល នៅមណ្ឌលកម្រិតមួយ ដើម្បីកុំឱ្យប្រជាពលរដ្ឋ ចល័តចេញពីតំបន់ ឬសង្កាត់ដែលគាត់រស់នៅ ជាពិសេសងាយស្រួល ក្នុងការគ្រប់គ្រងស្ថានការណ៍។

សូមជម្រាបជូនថា នៅទូទាំង​ប្រទេសកម្ពុជា​បាន​​រក​​​ឃើញ​អ្នក​ឆ្លងកូវីដ១៩ ចំនួន ៦១៨​នាក់ ខណៈអ្នក​ជាសះស្បើយ​មាន​ចំនួន​៦០​នាក់ គិត​ត្រឹម​ថ្ងៃនេះ។ អ្នក​ឆ្លងសរុបបាន​​កើ​ន​ឡើង​ដល់ ៦៣៨៩ នាក់ អ្នក​ជាសះស្បើយមាន​ចំនួន ២៤៧៦នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ៤៣នាក់​៕

សូមចុចអាន