Wing ប្រកាស​ជា​ផ្លូវការក្លាយជា​ធនាគារ​ពាណិជ្ជនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមាន​អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បាន​ប្រកាសជាផ្លូវការពីប្រែក្លាយខ្លួនពី ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ទៅ​ជាធនាគារពាណិជ្ជ គឺធនាគារវីង (ខេមបូឌា) ម.ក បន្ទាប់ពីទទួលបានការផ្តល់អាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទទួលបានអាជ្ញាបណ្ណនេះ Wing ត្រូវបានបន្ថែមមុខងារការផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋកម្ពុជា ដូចជាសេវាកម្មប្រាក់កម្ចី និងបើកគណនីទទួលប្រាក់ (សន្សំ) បន្ថែមពីលើសេវាកម្មដទៃទៀតដែល Wing បានបំពេញសេវាស្រាប់នៅពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុន វីង បានចាប់ផ្តើមដំណើរការអស់រយៈពេល១៣ឆ្នាំកន្លងមកហើយ នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៩ មក។ បន្ទាប់ពីរយៈពេល ១៣ ឆ្នាំនៃការឈានមុខគេក្នុងទីផ្សារសេវាកម្មហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តនៅកម្ពុជា និង​បានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារវីង (ខេមបូឌា) ម.ក៕