មហាសេដ្ឋី ឡេង ណាវ៉ាត្រា ប្រកាសសុំទោសបុគ្គលិកផ្សារ និងពុកម៉ែបងប្អូនជនរួមជាតិនៅរឿងមួយ!

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញមកសុំទោសអភ័យទោសបងប្អូនដែលបានបញ្ជាទិញអង្ករដល់ទៅចំនួនច្រើន ដើម្បីធ្វើការការងារមនុស្សធម៌ គឺលោកមិនអាចលក់ជូនបានទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ថា៖ “ខ្ញុំសុំសំពះអភ័យទោសទៅដល់ពុកម៉ែបងប្អូន ក្នុងការបញ្ជាទិញអង្ករ ចំនួនច្រើនដើម្បីធ្វើការងារមនុស្សធម៌ផ្សេងៗ ក្រុមការងារមិនអាចលក់ជូនបានទេ។”

បើតាមអ្នកឧកញ៉ា ក្រុមការងារមានការលំបាកណាស់ មកដល់ពេលនេះយើងបានបង្កើតការដឹកជញ្ជូនចំនួន ៤ឃ្លាំង គោលដៅទៅហើយ។ យើងខ្ញុំអាចលក់បានតែប្រជាជនតាមគ្រួសារយកទៅហូបជាក់ស្ដែងដែលមានកាខ្វះខាតបុណ្ណោះ។ ព្រោះក្រុមកាងារអាចដឹកចេញមួយថ្ងៃបានត្រឹមតែ ១០០ទៅ២០០ តោនទេ គឺមមាញឹកពេកទៅហើយ។

អ្នកឧកញ៉ាវ័យក្មេងចិត្តធម៌ល្បីឈ្មោះបោះសំឡេងរូបនេះបានបញ្ជាក់ថា “បុគ្គលិកយើងមានប្រថុយ និងធ្វើការដោយប្រយ័ត្នប្រយែងបំផុតក្នុងការការពារសុវត្ថិភាពនៃជំងឺឆ្លង។ ខ្ញុំបាទដឹងថាបងៗ និងក្រុមការងារគ្រប់ជាន់ថ្នាក់ប្រហែលជាអន់ចិត្តនឹងខ្ញុំហើយឲ្យខ្ញុំសុំទោសផង។”

ផ្សារកសិផលធម្មជាតិ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាទីផ្សារដ៏គំរូមួយ ក្នុងចំណោមអ្នកលក់ទំនិញជាច្រើនផ្សេងៗទៀត ដែលមិនត្រឹមតែ មិនឆ្លៀតឱកាសដំឡើងថ្លៃទំនិញសព្វមុខរបស់ខ្លួនទេ ថែមទាំងហ៊ានលះបង់ ទម្លាក់លុយ ស្វែងរកដៃគូផ្គត់ផ្គង់អង្ករ ដល់រាប់ពាន់តោន ហើយលក់ចេញវិញខាតដើមថែមទៀតផង។ ក្នុងមួយតោន ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា លក់ខាតដើម ដល់ទៅ ៤០ដុល្លារអាមេរិច ដោយតម្លៃមួយបាវ ទម្ងន់ ៥០ គីឡូក្រាម ប្រភេទអង្ករផ្កាម្លិះលេខ២ លក់ជូនអតិថិជនត្រឹមតែ ៧៦,០០០រៀលតែប៉ុណ្ណោះ៕

សូមចុចអានអត្ថបទខាងក្រោម៖