កម្ពុជាបានប្រកាសរកឃើញអ្នកឆ្លងថ្មីក្នុងព្រឹត្តិការណ៍សហគមន៍ ចំនួន ៦២៤នាក់ទៀត ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក ក្នុងនោះក៏មានអ្នកជាសះស្បើយ ចំនួន៤៨នាក់។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
កំណត់ត្រាដ៏ខ្ពស់នេះក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងថ្មីនៅរាជធានីភ្នំពេញចំនួន ភ្នំពេញ ៤៦៥ ព្រះសីហនុ ១៤៤ តាកែវ ១០ ស្វាយរៀង ៣ កំពង់ចាម ១ ពោធិ៍សាត់ ១។
គិតរហូតមកទល់ពេលនេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនត្រឹមតែបានវាយលុករាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាក៏បានរីករាលដាលទៅដល់បណ្ដាខេត្តផ្សេងទៀតដែរ។ ត្រឹមព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងសរុប ៧០១៣ នាក់ និងមានអ្នកស្លាប់ ៤៥ នាក់៕
សូមចុចអានអត្ថបទខាងក្រោម៖