​​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជាត្រៀម​អង្ករ​ប្រមាណ ៤ម៉ឺន​តោន​ដែល​នឹងត្រូវ​លក់​បញ្ចុះ​ថ្លៃ ជូន​ប្រជាពលរដ្ឋ​​ក្នុងតំបន់​បិទ​ខ្ទប់

សង្គម​ និង​សេដ្ឋកិច្ច

​សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា(CRF) បាននឹងកំពុង​ស្នើ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដើម្បី​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន អង្ករ​ដើម្បី​ផ្គត់ផ្គង់​ទៅកាន់​តំបន់​ដែលមាន​តម្រូវការ​ខ្ពស់​ក្នុង​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ដែល​ត្រូវបាន​បិទ​ខ្ទប់​ ក្នុង​ការបង្ការ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា(CRF) បាន​ថ្លែងថា ជាមួយ​ការចូលរួម​ចំណែក​ពី​សមាជិក​របស់​ខ្លួន សមាគម​បាន​ត្រៀម​អង្ករ​ប្រមាណ ៤ ម៉ឺន​តោន​ដែល​នឹងត្រូវ​លក់​ក្នុង​តម្លៃ​អប្បហា (បញ្ចុះ​ថ្លៃ) ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់​តាម​មូលដ្ឋាន​បិទ​ខ្ទប់។ ប៉ុន្តែ​លោក​បាន​លើកឡើងថា សមាគម​កំពុង​ប្រឈម​នូវ​បញ្ហា​ដឹកជញ្ជូន​អង្ករ​ឆ្លងកាត់​តំបន់​បិទ​ខ្ទប់​នោះ​មាន​ការលំបាក​ដោយសារ​តែ​អាជ្ញាធរ​គាត់​រៀបចំ​មិនទាន់​បាន​ស្រួល។

បើលោកឧកញ៉ា សុង សារ៉ន សហព័ន្ធស្រូវអង្ករកម្ពុជា បាន​ដាក់​សំណើ​ដល់​សាលា​រាជធានី​ភ្នំពេញ​ជួយ​សម្រួល​ក្នុង​ការដឹកជញ្ជូន​អង្ករ​ទៅកាន់​តំបន់​ចែកចាយ​ដែល​ត្រូវការ។ ខ្ញុំ​យល់ឃើញ​ថា​ប្រសិនបើ​អាជ្ញាធរ​គាត់​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​របស់​យើង​នោះ​គឺ​ពិតជា​ជួយ​បាន​ច្រើនណាស់​ ដោយសារ​តែ​សមាជិក​របស់​យើង​គឺ​មាន​ដេប៉ូ​ចែកចាយ​អង្ករ​នៅ​គ្រប់​តំបន់ អីចឹង​បាន​ជា​យើង​កំពុង​ធ្វើការ​សហការ​ជាមួយ​សាលាក្រុង​តំបន់​អនុញ្ញាត​ឲ្យ​យើង​អាច​ចែកចាយ​អង្ករ​ដល់​បងប្អូន​ដែល​ត្រូវការ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ បានប៉ាន់​ប្រមាណ​ថា ​តម្រូវការ​អង្ករ​សម្រាប់​ទីក្រុង​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​គឺ​ក្នុង​រង្វង់ ៤ ម៉ឺន​តោន​សម្រាប់​រយៈពេល ១ ខែ។ ប្រសិនបើ​មាន​តម្រូវការ​ខ្ពស់ សមាជិក​របស់លោក​នៅ​មាន​ស្រូវ​ជាច្រើន​ទៀត​នៅតាម​ខេត្ត​ដែល​មាន​សម្ថត្តភាព​ស្តុក​ក្នុង​ឃ្លាំង​សព្វថ្ងៃនេះ​ជាង ៣០ ម៉ឺន​តោន ហើយ​យើង​នឹង​ធ្វើការ​កិន​បន្ថែម​ប្រសិន​បើ​មាន​តម្រូវការ​ក្នុង​អំឡុងពេល​បិទ​ខ្ទប់​នេះ។

សូមចុចអានអត្ថបទខាងក្រោម៖

ប្រភព៖ ភ្នំពេញបុស្តិ៍