ប្រជាពលរដ្ឋក្នុងតំបន់ក្រហមមិនអាចចេញក្រៅផ្ទះដាច់ខាត លើកលែងតែ ៣ករណីនេះប៉ុណ្ណោះ!

ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម តាមសង្កាត់ និងភូមិមួយចំនួន ក្នុងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរ ដាក់បម្រាមយ៉ាងតឹងរឹង មិនឱ្យសូម្បីតែចេញពីផ្ទះ លើកលែងតែ ៣ករណីនេះ រួមមាន៖ ១. បញ្ហាសុខភាពបន្ទាន់ ២. ទៅយកសំណាកធ្វើតេស្ត នៅក្នុង តំបន់ក្រហមតិចបំផុត ៣. ទៅចាក់វ៉ាក់សាំងដូសទី២ ក្នុងតំបន់ក្រហមតិចបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា គិតមកត្រឹម ថ្ងៃទី១៩ ខែមេសា អាជ្ញាធរ បានសម្រេចដាក់ភូមិ និងសង្កាត់មួយចំនួន ក្នុងខណ្ឌចំនួន៣ គឺខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួកគោក ជាតំបន់ក្រហមខ្លាំង ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញពីផ្ទះ ហើយផ្សារ និងកន្លែងលក់ម្ហូបក៏ត្រូវបិទទាំងទាំងអស់ផងដែរ។ យ៉ាងនេះក្ដី ការធានារ៉ាប់រងលើម្ហូបអាហាររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម ជាបន្ទុករបស់រដ្ឋទាំងស្រុង៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់ សកម្មភាព ឧកញ៉ា អាជីវកម្ម ចែក រំលែក ជោគជ័យ