រកឃើញនាយទាហាន ២នាក់ថ្នាក់ឧត្តមសេនីយ៍ទោ និងថ្នាក់ វរសេនីយទោ មានវិជ្ជមានវីរុសកូវីដ-១៩ ខណៈដែលអ្នកទាំងពីរបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ចំនួន២លើករួចមកហើយ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
បើតាមក្រសួងការពារជាតិ បានឲ្យដឹងថា នាយទាហាន២នាក់នោះមានឈ្មោះ ភៀក ប៊ុនឈឿន អត្តលេខ០១៣៦៨៥ ឋានន្តរសក្តិឧត្តមសេនីយ៍ទោ មុខងារ នាយករងនាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិមានទីលំនៅ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ និងម្នាក់ទៀតកញ្ញា អ៊ួង សុវ៉ាន់ដារ៉ា អត្តលេខ១៩២០០៦ ឋានន្តរសក្តិ វរសេនីយ៍ទោ មុខងារនាយផ្នែកកិច្ចការនារី ការិយាល័យអប់រំចិត្តសាស្ត្រ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ទីលំនៅបច្ចុប្បន្នភូមិទូលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ ។
ក្រសួងបានណែនាំដល់នាយទាហាន ពលទាហាន ដែលទាមទារឱ្យនាយទាហាន នាយទាហានរង និងពលទាហាន និងអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕