គិតរហូតមកទល់ពេលនេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនត្រឹមតែបានវាយលុករាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាក៏បានរីករាលដាលទៅដល់បណ្ដារាជធានីខេត្តផ្សេងទៀតដែរ។ ត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៧៤៤៤ នាក់ និងករណីអ្នកស្លាប់ក្នុងព្រឹតិ្តការណ៍សហគមន៍ចំនួន ៤៩ នាក់។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
បើតាមអនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺកូវីដ១៩ នៅតាមបណ្តាលរោងចក្រ មានកម្មករ កម្មការិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន ១,០៨១នាក់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
គួររម្លឹកជូនថា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងថ្មី ៤៣១ នាក់ទៀត និងជាសះស្បើយ ៣១នាក់ ករណីឆ្លងសហគមន៍ ៤២៩ នាក់ អ្នកដំណើរពីបរទេស ០២ នាក់ក្នុងនោះនៅភ្នំពេញ ២៧១ ព្រះសីហនុ ១៣៣ កណ្ដាល ១០ កំពង់ចាម ៤ តាកែវ ៤ ព្រៃវែង ២ ត្បូងឃ្មុំ ១ ស្វាយរៀង ១ កំពង់ឆ្នាំង ១ កំពង់ធំ ១ កំពត ១៕