ឧកញ៉ាអចលនទ្រព្យម្នាក់ទៀតប្រកាសលក់ពងមាន់ជូនបងប្អូនក្នុងតម្លៃខាត

ជុំវិញ​ឧកញ៉ា

ស្ថានភាពជំងឺរាតត្បាតជាសកលកូវីដ១៩នៅកម្ពុជាបានបន្តរកឃើញអ្នកឆ្លងថ្មីកើនឡើងទ្វេដង ខណៈរាជរដ្ឋាភិបាល សម្រេចបិទទ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ​និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់រីរាលដាលនៃជំងឺកូវីដផ្ទុះចូលសហគមន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

វិបត្តិមួយនេះបណ្តាលឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់យ៉ាងដំណំលើជីវិភាពរស់នៅ។ ប្អូនប្រុសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកឧកញ៉ា ឡេង និមល ឃើញបងប្អូនស្ថិតក្នុងស្ថានភាពដ៏លំបាកនេះក៏ប្រកាសលក់ពងមាន់រាប់សែនរាប់គ្រាប់ជូនក្នុងតម្លៃខាត។

ឧកញ៉ា ឡេង និមល អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រាខ្នាតយក្ស មានប្រសាសន៍ថា “ខ្ញុំសូមប្រកាសលក់ពងមាន់ចំនួន ១០០,០០០ គ្រាប់ ជូនបងប្អូនក្នុងតម្លៃខាត ក្នុងវិបត្តិ COVID-19។” លោកថា លក់តែ១គ្រាប់ ១៨០៛ ១០០គ្រាប់=១៨,០០០៛ ចាប់លក់ពីថ្ងៃទី២៣ខែមេសា សូមទំនាក់ទំនងមកកាន់ 096 598 7888/
097 598 7888/078 987 888៕

សូមចុចអានអត្ថបទខាងក្រោម៖