ទីផ្សារខុនដូ ធ្លាក់ចុះខ្លាំងដែលបណ្ដាលមកពីការបាត់បង់ចំណែកទីផ្សារពីវិនិយោគិនបរទេស

សង្គម​ និង​សេដ្ឋកិច្ច

វិបត្តិកូវីដ-១៩ បណ្តាលឲ្យទីផ្សារខុនដូស្ថិតក្នុងដំណាក់កាលធ្លាក់ចុះ ដោយមានប្រឈមនឹងបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ក៏ដូចជាការបញ្ចប់គម្រោងសាងសង់យឺតជាងផែនការដែលគ្រោងទុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាញកាលពីថ្ងៃទី ៦ មេសា នេះបានឱ្យដឹង បញ្ហាធ្លាក់ចុះនេះ បណ្ដាលមកពីការបាត់បង់ចំណែកទីផ្សារពីវិនិយោគិនបរទេសមួយចំណែកធំ ដែលបង្កមកពីវិបត្តិកូវីដ១៩។ ឃើញថាជាក់ស្ដែង គម្រោងចំនួន ៧ ត្រូវបានពន្យារបញ្ចប់ការដ្ឋានពីឆ្នាំ ២០២០ មកឆ្នាំ ២០២១នេះ។

៣ខែដំបូងនៃឆ្នាំ២០២១ មានគម្រោងចំនួន ៤ ដែលបានបញ្ចប់ការសាងសង់ ដោយបន្ថែមការផ្គត់ផ្គត់ប្រមាណ ៧៩៣ ទៅក្នុងទីផ្សារ ឬស្មើនឹង ៧% នៃចំនួនសរុបជាង ១០ម៉ឺនយូនីត ដែលរំពឹងថានឹងបង្ហាញខ្លួនក្នុងឆ្នាំ ២០២១។

តម្លៃលក់កើនឡើងប្រមាណ ៤,៨% និង ៣,៥% សម្រាប់ខុនដូកម្រិតខ្ពស់ និងខុនដូតម្លៃសមរម្យ ពោលគឺស្ថិតនៅកម្រិតប្រមាណ ៣.០០០ដុល្លារ និង ១.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកតម្លៃលក់សម្រាប់ខុនកម្រិតមធ្យមវិញ ធ្លាក់ចុះ ០,៤% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។

សម្រាប់តម្លៃជួលវិញ ក៏កើនឡើងតិចតួចប្រមាណ ១,៧% សម្រាប់ខុនដូកម្រិតខ្ពស់ ១,៣% សម្រាប់ខុនកម្រិតមធ្យម និង ៥,៤% សម្រាប់ខុនដូតម្លៃសមរម្យ៕

សូមចុចអានអត្ថបទខាងក្រោម៖

ប្រភព៖ construction-property.com