បន្ទាប់ពីប្រជុំរៀបចំក្រុមការងារ ទីផ្សារអនឡាញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានសម្រេចដាក់ឱ្យប្រើប្រាស់នូវ QR Code លក់ទំនិញគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនបានតាមប្រព័ន្ធអនឡាញ សម្រាប់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងតំបន់ក្រហម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
វិធីកុម្ម៉ង់ទំនិញតាមអនឡាញនេះ គឺមានភាពងាយស្រួល និងសាមញ្ញមែនទែន។ ពោល អតិថិជន គ្រាន់តែធ្វើការបើកកាមេរ៉ា ស្កេនទៅលើ QR Code ដូចក្នុងរូបនេះ រួចធ្វើការចុះឈ្មោះ តាមការណែនាំជាការស្រេច។ ទន្ទឹមគ្នានោះ អតិថិជនក៏អាច ចុចសួរព័ត៌មានពីការកុម្ម៉ង់ទិញ ទំនិញទាំងនោះ តាមរយៈក្រុមការងារពិសេស ដែលមានលេខទូរស័ព្ទចាំទទួលអតិថិជនរហូតដល់ទៅ ១៣ខ្សែ ឯណោះ៕