ការបិទមិនឲ្យបន្លែវៀតណាមចូលមកកម្ពុជានាអំឡុងពេលនេះគឺជាឱកាសល្អសម្រាប់កសិករកម្ពុជា។ នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការបិទខ្ទប់តំបន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីកាត់ផ្តាច់ការឆ្លងជំងឺកូវីដ-១៩ គឺជាឧបសគ្គនៃការដឹកជញ្ជូន បន្លែ ត្រី សាច់ ចូលមកក្នុងតំបន់ដែលរងការបិទខ្ទប់។
លោក វេង សាខុន មានប្រសាសន៍ថា ដោយឡែកការបិទជាឯកត្តោភាគី ពីភាគីវៀតណាម មិនឲ្យបន្លែពីប្រទេសវៀតណាមចូលមកកម្ពុជា នៅក្នុងអំឡុងពេលនេះ គឺជាឱកាសដ៏ល្អមួយ ដែលធ្វើឲ្យកសិករកម្ពុជាឈានទៅដល់ការផ្គត់ផ្គង់ពី៧៥% ទៅ១០០% ដោយខ្លួនឯង។
លោករដ្ឋមន្ត្រីពន្យល់ថា កម្ពុជាកន្លងមកបាននាំបន្លែពីប្រទេសវៀតណាមតិចតួចប៉ុណ្ណោះ គឺជាប្រភេទបន្លែនៅតំបន់ត្រជាក់ ដែលពិបាកដាំនៅកម្ពុជា និងបន្លែដែលប្រើប្រាស់ថ្នាំគីមីមានតម្លៃថោក៕
សូមចុចអានអត្ថបទខាងក្រោម៖