រដ្ឋសភា ជូនដំណឹងថាមានមន្ត្រីមួយរូបធ្លាប់ទៅចាក់វ៉ាក់សាំងកាលពីថ្ងៃទី៣ មេសា រកឃើញវិជ្ជមានកូវីដ

ព័ត៌មានថ្មីៗ

រដ្ឋសភាកម្ពុជា ទើបប្រកាសជូនដំណឹងក្ដៅៗ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះថា បុគ្គលិកជាមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយរូប ត្រូវបានរកឃើញថា វិជ្ជមានកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសុខាភិបាល បានបញ្ជាក់ថា លោក ពាំង សាម៉ុន ភេទប្រុស អាយុ​ ៤៥ឆ្នាំ ធ្វើតេស្តរកឃើញថា វិជ្ជមានកូវីដ១៩នេះ គាត់ គឺជាមន្ត្រីនៃនាយកដ្ឋានពិធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មានទីលំនៅ នៅភូមិឫស្សី១ ស. ស្ទឹងមានជ័យ ខ.ណ មានជ័យ រាជធានីភ្នំពេញ បានធ្វើតេស្តរកឃើញ កាលពីថ្ងៃទី២០ ខែមេសា ២០២១។

អ្វីដែលជាការព្រួយបារម្ភ គឺរូបគាត់ ធ្លាប់បានមកចាក់វ៉ាក់សាំងកូវីដ ដូសទី១ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភាផងដែរ។