បុរី ហ្គោលដេន ផាក ជាគម្រោងលំនៅឋានសហគមន៍ធម្មជាតិបែបបៃតងមួយ ដែលនឹងត្រូវបានសាងសង់នៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងជាមួយនឹងការរចនាម៉ូតដ៏ទាន់សម័យ និងពេញនិយមបំផុតសម្រាប់ការរស់នៅ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
គេហទំព័រឧកញ៉ាញូស៍ សូមណែនាំឲ្យស្គាល់ថ្នាក់ដឹកនាំ និងជាស្ថាបនិកដ៏ឆ្នើមម្ចាស់បុរី ហ្គោលដេន ផាក ដែលជាសំណង់លំនៅឋានមានគុណភាពរឹងមាំ និងសួនធម្មជាតិបៃតងដ៏ធំ ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចដ៏ខ្លាំង តាមបណ្តោយផ្លូវជាតិលេខ ៦A។
ឧកញ៉ា តេង ហឿង មានស្រុកកំណើតកើតជានៅខេត្តកំពត។ លោកជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនដឹកជញ្ជូន តេង ឡាយ គ្រុប។ នៅឆ្នាំ២០១៥ លោកបានក្លាយជាអនុប្រធានគម្រោង របស់បុរី អរគីដេវីឡា ដែលជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់អចលនទ្រព្យដ៏ធំបំផុតមួយនៅប្រទេសកម្ពុជា ដែលកំពុងប្រកួតប្រជែងក្នុងទីផ្សារនៅរាជធានីភ្នំពេញ។
មកដល់ពេលបច្ចុប្បន្នឧកញ៉ា តេង ហឿង ជាថ្នាក់ដឹកនាំដ៏មានទេពកោសល្យក្នុងការបណ្តុះបណ្តាលបុគ្គលិកដែលសុទ្ធសឹងតែទទួលបាននូវភាពជោគជ័យគ្រប់គ្នាៗ ខណៈលោកជាម្ចាស់ក្រុមហ៊ុន បុរី ហ្គោលដេន ផាក និងកាន់តួនាទីជាអនុប្រធានសមាញគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរ។
លោកត្រូវបានទុកថា ជាអ្នកជំនួញជោគជ័យម្នាក់ ដែលហ៊ានបោះទុនវិនិយោគជាមួយនឹងទឹកប្រាក់រាប់លានដុល្លារអាមេរិក អភិវឌ្ឍន៍ បុរី ហ្គោលដេន ផាក ដែលនឹងផ្តល់ជូនអតិថិជនមិនត្រឹមតែជាសំណង់លំនៅឋានដែលមានគុណភាពរឹងមាំ និងការផ្តល់សេវាកម្មល្អប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូននូវការអភិវឌ្ឍចម្រុះដើម្បីប្រែក្លាយទៅជាសហគមន៍ធម្មជាតិបៃតង ពោរពេញទៅដោយភាពទាក់ទាញ ស៊ីវិល័យ និងគួរឲ្យចង់រស់នៅជាមួយភាពសម្បូរបែប៕
សូមចុចអានអត្ថបទខាងក្រោម៖