ការសាកល្បងថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ដំណាក់កាលចុងក្រោយ ដែលជាក្តីសង្ឃឹមសម្រាប់អ្នកជំងឺសម្រាកព្យាបាលនៅតាមផ្ទះ នៅក្នុងប្រទេសជប៉ុន របស់ក្រុមហ៊ុន Fujifilm Holdings Corp។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្រុមហ៊ុន Fujifilm ជាស្ថាប័នអាជីវកម្មផ្នែកម៉ាស៊ីនថតរូប និងផ្នែកវេជ្ជសាស្ត្រអស់ពេលជាច្រើនឆ្នាំមកហើយ បានអះអាងថា ខ្លួនកំពុងស្រាវជ្រាវថ្នាំគ្រាប់ដែលផ្តោតទៅលើអ្នកជំងឺកូវីដ-១៩ដែលមានអាយុលើសពី ៥០ ឆ្នាំ និងអ្នកដែលមានហានិភ័យនៃការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ។
ថ្នាំ Avigan ឬ Favipiravir ត្រូវបានក្រុមហ៊ុន Fujifilm កំពុងធ្វើតេស្ត និងត្រូវបានគេសិក្សានៅក្នុងការសាកល្បងរាប់សិបកន្លែងនៅទូទាំងពិភពលោក ហើយវាត្រូវបានអនុញ្ញាតឱ្យប្រើសម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសរុស្ស៊ី ឥណ្ឌា និងឥណ្ឌូណេស៊ី។ ប៉ុន្តែការព្រួយបារម្ភនៅតែមានចំពោះថ្នាំនេះ ព្រោះនៅក្នុងការសិក្សាទៅលើសត្វបង្ហាញថា វាអាចបណ្តាលឱ្យមានពិការភាពពីកំណើត។
ទោះយ៉ាងណា ប្រទេសជប៉ុននៅតែយល់ព្រមឱ្យប្រើថ្នាំ Avigan ជាឱសថសម្រាប់ព្យាបាលជំងឺផ្តាសាយបន្ទាន់ ហើយកាលពីចុងឆ្នាំមុន រដ្ឋាភិបាលបានអំពាវនាវឲ្យក្រុមហ៊ុន Fujifilm ជាអ្នកទទួលស្តុកថ្នាំទុកសម្រាប់នៅផ្គត់ផ្គង់ក្នុងស្រុក៕
ប្រភព៖ the japan times